ថ្មីៗនេះ តារាចម្រៀងថៃប្រុសល្បីឈ្មោះដែលជាម្ចាស់បទចម្រៀង «ខាំផែង» លោក Zak Chumpae បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល នៅពេលឃើញលោកបង្ហាញវត្តមានម្ដងទៀតនៅប្រទេសកម្ពុជា ហើយកំពុងតែថតការងារថ្មីជាមួយនិងតារាចម្រៀងស្រីល្បីឈ្មោះក្នុងប្រទេសកម្ពុជាយើងកញ្ញា តន ចន្ទសីម៉ា ទៀតផង។
នេះបើយោងតាមគណនីផ្លូវការរបស់កញ្ញា តន ចន្ទសីម៉ា បានបង្ហោះវីដេអូខ្លីមួយ បង្ហាញពីសកម្មភាពនាងកំពុងតែថតបទ «ចូលដណ្ដឹងអូនទៅ» ជា Version ថ្មី ច្រៀងឆ្លងឆ្លើយប្រុសស្រី និងថែមទាំងមានឡាយភាសាថៃ ថែមទៀតផង មើលទៅពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់។
ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនពិតជាភ្ញាក់ផ្អើល និងទន្ទឹងរង់ចាំទស្សនាបទចម្រៀងមួយនេះ ចេញជាផ្លូវការគ្រប់ៗគ្នាទៀតផង៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី