អូហូ! ទោះមង្គលការផ្អាក Koi និងគូស្នេហ៍ ទៅសមុទ្រលើកនេះផ្អែមល្ហែមខ្លាំងណាស់!(មានរូបភាព)

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ទោះបីជាពេលនេះ មង្គលការរបស់តារាប្រុសស្រី លោក Toon និង នាង Koi Rachwin ត្រូវបានពន្យាពេលក៏ដោយ តែពីមួយថ្ងៃទៅមួយថ្ងៃ អ្នកទាំងពីរនៅតែផ្អែមល្ហែមនិងគ្នាខ្លាំងដដែល។

ជាក់ស្ដែងដូចជាថ្មីៗនេះ អ្នកទាំងពីរបានធ្វើឲ្យហ្វេនៗជាច្រើនចង់លើសជាតិស្ករ នៅពេលគ្រប់គ្នាបានឃើញរូបភាពក្នុងដំណើរកំសាន្តនៅតំបន់មាត់សមុទ្ររបស់អ្នកទាំងពីរ ជាមួយសកម្មភាពផ្អែមល្ហែមជាច្រើន អ្វីដែលពិសេសនោះគឺអ្នកទាំងពីរបានញាំអាហារពេលល្ងាចនៅក្បែរមាត់សមុទ្រយ៉ាងរ៉ូមែនទិចជាមួយគ្នាទៀតផង។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជារំភើបចិត្តខ្លាំងណាស់​ ដែលឃើញគូស្នេហ៍មួយគូនេះនៅតែផ្អែមល្ហែមនិងគ្នាខ្លាំង ខណៈមានគូស្នេហ៍តារាថៃមួយចំនួនកើតរឿងប្រេះឆាបន្ដបន្ទាប់គ្នា៕ តោះ! ចង់ដឹងថាអ្នកទាំងពីរផ្អែមល្ហែមខ្លាំងប៉ុនណា ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី