មានវីឌីអូមកចែករំលែកដល់ហ្វេនៗឲ្យបានញញឹមបានសើចជាមួយនិងបងប្អូនភ្លោះកំពូលកូរកូនប្រុសរបស់ Chompoo Ariya
ពេលថ្មីៗនេះតារាសម្ដែងអារម្មណ៍ល្អ PingPong បានបង្ហោះវីឌីអូគួឲ្យខ្នាញ់របស់អូន Phayu នៅលើបណ្ដាញសង្គម Instagram រឿងដែលអូនញុំាច្រើនសាច់ឡើងណែន ហើយរឿងនេះក៏ធ្វើឲ្យអ្នកម៉ាក់លួចពិបាកចិត្តបន្ទិចបន្ទួចដែរ។
នៅក្នុងវីឌីអូ PingPong អត់ទ្រាំបង្អាប់អូន Phayu មិនបានដោយគាត់បានយកដៃទៅចាប់កំភួនជើងរបស់ Phayu ហើយនិយាយសួរថា “ដឹងទេ Phayu នេះជាអ្វី វាជាជើងជ្រូក” ឮដូច្នេះហើយ Phayu តបវិញដោយសម្លេងស្រស់ស្រាយភ្លាមៗថា “មិនមែនទេ វាគឺជាជើងធំៗណាស់”
ចម្លើយរបស់ Phayu បានធ្វើឲ្យសម្លេងសើចកើតឡើងយ៉ាងឮពីសំណាក់អ្នកគាំទ្រតែម្ដងហើយ
អត្ថបទដោយ នីត្តា