ចូលរួមត្រេកអរចំពោះការចូលរួមសម្ដែងរឿងជាលើកដំបូងរវាង Mario-Yaya សម្រាប់រឿងថ្មីនេះហ្វេនៗច្បាស់ជាទន្ទឹងរងចាំទស្សនាមិនធម្មតាទេ។
ជាក់ស្ដែងនៅក្នុងកម្មវិធី Beauty Gems “The Secret Diamond Garden” លោក Mario បានផ្ដល់បទសម្ភាសន៍សម្ដែងពីអារម្មណ៍រំភើបដែលបានសម្ដែងជាមួយ Yaya ជាលើកដំបូង ហើយលោកក៏បានផ្ដាំផ្ញើរពាក្យមួយចំនួនដល់អូន Yaya ដែរថា៖
“រឿងដើមឈើមិនចង់និយាយជាមួយម្នាក់និងទេព្រោះថាស្អីៗក៏ធ្វើឲ្យឡើងថ្លៃអស់ដែរ (សើច) ក៏មានផលប៉ះពាល់ ព្រោះខ្ញុំទើបតែចាប់អារម្មណ៍ដើមឈើដែរ Yaya ផុស តែចង់ប្រាប់ថារកទិញមិនទាន់បានទេពេលនេះ ថ្លៃអស់ហើយ។ ខ្ញុំបានប្រាប់ Yaya មិនបាច់ថតរូបផុសជាមួយដើមឈើទៀតទេ បងរត់ទទួលយកតម្លៃមិនបានមែន គាត់ក៏តបថា មិនទាក់ទងនិងបងទេ ខ្ញុំថាទាក់ទងតើ (សើច) ពេលនេះក្ដៅក្រហាយ ឡើងថ្លៃអស់ចឹង”
“ដំបូងចង់បានដើមដែលប្អូនគាត់ផុស តែពេលនេះបានប្ដូរចិត្តយកដើម Devil’s ivy តម្លៃ 5បាតវិញ (សើច) ខ្ញុំគិតថាថោកតែសួរទៅ 15បាតចឹងក៏យកភ្លាមទៅ ព្រោះតែបន្ទិចទៀតមិនឡើងថ្លៃយ៉ាងណាទេ ខ្ញុំគិតថានិងថតរូបផុសជាមួយកូនឈើដែរហើយ (សើច) សុំចិត្តអូន Yaya កុំផុសរូបជាកូនឈើទៀតអី ព្រោះឡើងថ្លៃ (សើច)”
អត្ថបទដោយ : នីត្តា