ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា កាលពីម្សិលមិញនេះ តារាសម្ដែងថៃស្រីល្បីឈ្មោះ Taew Nattapohn បានជួបទុក្ខយ៉ាងធ្ងន់ ដោយឪពុកជាទីស្រលាញ់របស់ខ្លួនបានទទួលរមណៈភាព ដោយព្យាបាលនៅមន្ទីរពេទ្យអស់រយៈពេលជាង១ខែមក។
យ៉ាងណាមិញ មហាជនជាច្រើនក៏បានជ្រាបដែលថា កាលពីមួយរយៈពេលមុន Taew តែងតែបង្កើតវីដេអូកំប្លែងសប្បាយៗលេងនៅក្នុងបណ្ដាញសង្គម TikTok តែអ្វីដែលភ្ញាក់ផ្អើល ការពិតនាងធ្វើនេះសម្រាប់ឲ្យឪពុកមើលរំសាយទុក្ខឈឺចាប់ និងមានអារម្មណ៍រីករាយ ញាំបាយឆ្ញាញ់និងបានច្រើនជាងមុនតែប៉ុនណោះ ហើយនាងពិតជាមានក្ដីសុខខ្លាំងណាស់ នៅពេលឃើញឪពុកសប្បាយចិត្តបែបនេះ។
តែទោះបីជានាងខិតខំព្យាយាម រកគ្រប់វិធី និងធ្វើឲ្យឪពុកសប្បាយរីករាយបែបណាក៏ដោយ ក៏ពេលនេះឪពុកជាទីស្រលាញ់របស់នាងនៅតែលាចាកលោកនេះដដែល ពិតជាគួរឲ្យអាណិតតារាស្រីរូបនេះខ្លាំងណាស់៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
แต้วพูดถึงคุณพ่อใน Live ของ L’officiel คืนวันที่ 8 มิถุนายน ก่อนคุณพ่อเกิดอุบัติเหตุในวันที่ 10 มิถุนายน#แต้วณฐพร https://t.co/dthzrZU5zq
— แ ต้ ว แ ว้ ว อิ น ล ะ ค ร (@TaewaewLakorn) July 1, 2020
វីដេអូ Taew និយាយពីមូលហេតុ បង្ហោះពីហ្វេនៗ នៅលើ Twitter
អត្ថបទដោយ៖ស៊ីវលី