ក្ដុកក្ដួលណាស់! យ៉ែម សំអូន បង្ហោះសារដ៏មានន័យ ផ្ញើក្ដីនឹករលឹកដល់កូនស្រី!(មានរូបភាព)

ជាការពិតណាស់ មហាជនជាច្រើនប្រាកដជាស្គាល់ហើយលោក យ៉ែម សំអូន ដែលជាតារាសម្ដែងនិងជាតារាចម្រៀងម្នាក់ ដែលមានសម្លេងពិរោះគួរឲ្យចាប់អារម្មណ៍ខ្លាំងផងដែរ។

យ៉ាងណាមិញ ថ្វីត្បិតតែតារាប្រុសរូបនេះ ទទួលបានជោគជ័យក្នុងវិស័យសិល្បៈក៏ពិតមែន តែងាកទៅមើលជីវិតឯកជនរបស់លោកវិញ ហាក់បីដូចជាមានភាពឯកា បន្ទាប់ពីលោកបានលែងលះជាមួយនឹងអតីតភរិយា ព្រមទាំងត្រូវឃ្លាតឆ្ងាយពីកូនស្រីជាទីស្រលាញ់ ដែលលោកតែងតែបង្ហាញក្ដីនឹករលឹកថែមទៀតផង។

ជាក់ស្ដែងដូចជាថ្មីៗនេះ លោកបានបង្ហោះរូបភាពនិងសារក្នុងចិត្តរៀបរាប់យ៉ាងមានអត្ថន័យបង្ហាញទៅកូនស្រីលោកថា «ពេលវេលារំលងផុតទៅ ១៥ ឆ្នាំ យ៉ាងលឿនបំផុតហើយវាបន្សល់ត្រឹមអានុស្សាវរីយដ៍ច្រើនលើសលុបសម្រាប់ការចងចាំដែលគ្មានថ្ងៃ នឹងភ្លេចបាន
ថ្ងៃនេះខែថ្មីថ្ងៃដំបូងនៃឆ្នាំ ២០២០ ប៉ាសូមជូនពរឲ្យកូនស្រីបណ្ដូលចិត្តរបស់ប៉ាប៉ា ជួបតែរឿងយ៉ាងល្អៗ កុំកូនស្រីប៉ាឈឺ
កូនប្រាថ្នាអ្វីសូមឲ្យកូនសម្រេចដូចក្ដីបំណង និងក្ដីសុខអស់មួយជីវិតណាកូនណា
នេះជាសេចក្ដីសុខបំផុតសម្រាប់ជីវិតចុងក្រោយរបស់ប៉ាប៉ាហើយ …មានកូន។»៕

តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី