ក្រោយពីការចាកចេញដោយគ្មានថ្ងៃត្រលប់វិលវិញរបស់លោកប៉ាជាទីស្រលាញ់ ទៅយ៉ាងសុខស្ងប់បន្សល់ទុកតែការចង់ចាំនិងក្ដីអាល័យចំពោះគ្រួសារ។
ជាក់ស្ដែងនៅវេលាម៉ោង 16.00 ថ្ងៃទី 02 ខែ កក្ដដា ឆ្នាំ 2020 សមាជិកគ្រួសារបានរៀបចំពិធីបុណ្យសពដោយកញ្ញា Taew – Nattaphon បានឈរចាំទទួលភ្ញៀវចាស់ទុំ សាច់ញ្ញាតិ និងមិត្តរួមការងារក្នុងវិស័យសិល្បៈ ដែលបានធ្វើដំណើរមកចូលរួមពិធីបុណ្យសពរបស់លោកឪពុក។
ទោះជានៅក្នុងចិត្តនៅអាឡោះអាល័យលោកឪពុក ប៉ុន្ដែនៅរឹងមាុំជាជំហររបស់គ្រួសារ សូមចូលរួមសោកស្ដាយនិងផ្ដល់កម្លាងចិត្តពីចម្ងាយសម្រាប់តារាស្រីក្នុងដួងចិត្តរបស់ហ្វេនៗ។
អត្ថបទដោយ : នីត្តា