ពិធីបុណ្យសពរបស់លោកឧត្តមសេនីយ៍ទោ Narong Temirak ឪពុករបស់តារាសម្ដែងថៃ Taew Natapohn បានចាប់ផ្ដើមប្រព្រឹត្តទៅកាលពីថ្ងៃទី០២ កក្កដា ឆ្នាំ២០២០ម្សិលមិញ ស្ថិតនៅវត្ត Phra Si Mahathat Woramahaviharn ក្រោមសំណោកសោកសៅពីសមាជិកគ្រួសារ ភរិយាកូនក្មួយ និងសាច់ញាតិជាច្រើន។
បើក្រឡេកមកមើលទៅលើបរិយាកាសនៅក្នុងពិធីវិញ គឺពោរពេញទៅដោយភាពក្រៀមក្រំ ជាពិសេសគេសង្កេតឃើញមុខមាត់របស់ Taew គឺបានអួលណែនទៅដោយទឹកភ្នែកស្ទើរមិនអាចឃាត់បាន។ ទោះបីជាយ៉ាងណា នៅក្នុងកម្មវិធីនេះ គេសង្កេតមានវត្តមានភ្ញៀវ ព្រមទាំងមិត្តភក្តិជិតស្និទ្ធ តារាសិល្បៈនៅក្នុងពិភពឧស្សាហកម្មកំសាន្តថៃជាច្រើន ដែលម្នាក់ៗក៏បានបង្ហាញពីទុក្ខក្រៀមក្រំជាមួយ Taew ផងដែរ។