ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ពីមួយថ្ងៃទៅមួយថ្ងៃ ទំនាក់ទំនងរវាងគ្រួសារអ្នកនាង សឹុម សូលីកា និងអតីតស្វាមី កាន់តែស្និតស្នាលគ្នាខ្លាំងឡើងៗ ធ្វើឲ្យហ្វេនៗនិងមហាជនជាច្រើនស្ញប់ស្ញែងយ៉ាងខ្លាំង។
ជាក់ស្ដែងដូចជាថ្មីៗនេះ អតីតស្វាមីរបស់អ្នកនាង បានរៀបចំកម្មវិធីចេញខែកូនរបស់ខ្លួន ក្នុងនោះគ្រប់គ្នាបានឃើញវត្តមានអ្នកនាង សឹុម សូលីកា នាំស្វាមី ទៅបង្ហាញក្ដីស្រលាញ់ ដោយបានឱកថើបកូនរបស់អតីតស្វាមី ប្រៀបដូចជាកូនបង្កើតរបស់ខ្លួនអញ្ចឹង។
ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនកាន់តែសរសើរទឹកចិត្តអ្នកនាង សឹុម សូលីកា ទោះបីជារវល់ខ្លាំងប៉ុនណា ក៏នៅតែឆ្លៀតពេលនាំស្វាមី ទៅបង្កាញក្ដីស្រលាញ់ចំពោះគ្រួសារអតីតស្វាមីដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី