ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ក្រោយពេលដែលតារាថៃស្រីល្បីឈ្មោះ Lydia និងស្វាមី ជាសះស្បើយពីជម្ងឺកូវីត១៩មក អ្នកទាំងពីរក៏មានពេលវេលាសម្រាប់មើលថែកូនៗ និងតែងតែបង្ហាញក្ដីស្រលាញ់ តាមរយៈដំណើរកំសាន្តជុំគ្រួសារជារឿយៗទៀតផង។
ជាក់ស្ដែងដូចជាថ្មីៗនេះ Lydia បានធ្វើឲ្យហ្វេនៗជាច្រើនច្រណែននិងនាងខ្លាំងថែមទៀត នៅពេលគ្រប់គ្នាបានឃើញរូបភាពនាង ក្នុងដំណើរកំសាន្តជុំគ្រួសារយ៉ាងសប្បាយរីករាយ នៅតំបន់មាត់សមុទ្រដ៏ស្រស់ស្អាតមួយកន្លែង។
ក្នុងនោះផងដែរ អ្វីដែលកាន់តែធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ គឺ Lydia បានបង្ហាញខ្លួនជាមួយនិងឈុតប៊ីគីនីយ៉ាងសិុចសុី បញ្ចេញសាច់ដ៏សខ្ចី ធ្វើឲ្យមហាជនឃើញហើយចង់ក្ដៅខ្លួនគ្រប់គ្នា និងសរសើរពីសម្រស់អ្នកម្ដាយកូនពីររូបនេះយ៉ាងខ្លាំងថែមទៀតផង៕
តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី