នរណាមិនច្រណែន! Gypsy Keerati បង្ហោះរូបភាពផ្អែមល្ហែមជាច្រើនជាមួយគូស្នេហ៍!(មានរូបភាព)

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ពីមួយថ្ងៃទៅមួយថ្ងៃ តារាសម្ដែងថៃស្រីល្បីឈ្មោះ Gypsy Keerati កាន់តែផ្អែមល្ហែមខ្លាំងឡើងៗជាមួយនិងគូស្នេហ៍ ធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនច្រណែនយ៉ាងខ្លាំងទៀតផង។

ជាក់ស្ដែងដូចជាថ្មីៗនេះ នាងកាន់តែធ្វើឲ្យហ្វេនៗជាច្រើនរិតតែចង់លើសជាតិស្ករថែមទៀត នៅពេលឃើញនាងបង្ហោះរូបភាពផ្អែមល្ហែមជាច្រើនសន្លឹកជាមួយគូស្នេហ៍ ក្នុងដំណើរកម្សាន្តទៅកាន់សមុទ្រ ពោលពេញភាពបរិយាកាលរ៉ូមែនទិចខ្លាំងណាស់។

មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនេះ ហ្វេនៗជាច្រើនក៏កាន់តែសសើរគូស្នេហ៍មួយគូនេះ ដែលតែងតែចំណាយពេលវេលាដ៏មានតម្លៃសម្រាប់គ្នាជារឿយៗ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2