គិតច្រើនធ្វើអី! មើលជីវិត Afftaksaorn ទោះគ្មានស្វាមីក៏មានក្ដីសុខជាមួយកូនស្រីដែរ!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ក្រោយពេលដែលតារាសម្ដែងថៃស្រីអ្នកនាង Afftaksaorn ចែកផ្លូវគ្នាជាមួយនិងស្វាមីមក អ្នកនាងក៏ត្រូវបំពេញតួនាទីជាម្ដាយផង​ និងជាឪពុកផង សម្រាប់ចិញ្ចឹងបីបាច់ថែរក្សាកូនស្រីរបស់ខ្លួនតែម្នាក់ឯង។

តែយ៉ាងណាមិញ ថ្វីត្បិតតែតារាស្រីរូបនេះ ត្រូវចិញ្ចឹមបីបាច់កូនតែម្នាក់ឯងក៏ពិតមែន តែកន្លងមក គ្រប់គ្នាឃើញអ្នកនាងនិងកូនស្រីហាក់បីដូចជាមានក្ដីសុខខ្លាំងណាស់ ហើយជារឿយៗអ្នកនាង តែងតែបង្ហោះរូបភាពបង្ហាញពីសកម្មភាពផ្សេងៗជាមួយនិងកូនស្រីថែមទៀតផង។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជាសរសើរតារាស្រីរូបនេះ ទោះបីជាពេលនេះនាងលែងលះស្វាមីក៏ពិតមែន តែនាងនៅតែមានក្ដីសុខជាមួយនិងកូនស្រីបានដដែល៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី