កាលពីនៅសក់់វែង Kimberley ស្អាតណាស់ទៅហើយតែដល់ពេលផ្លាស់ប្ដូរមកជាសក់ខ្លីគឺកាន់តែស្រស់ស្អាតថែមទៀតធ្វើឲ្យអ្នកគាំទ្រញ័រអស់ដួងចិត្ត ជាពិសេស Mark សង្សាកម្លោះសង្ហារចេញមុខចេញមាត់ជាម្ចាស់បេះដូងតាម comment យ៉ាងឆាប់រហ័ស។
តារាសម្ដែងស្រី Kimberley ក្រោយពីបានសម្រាកពីការថតរឿងភាគហើយរៀបរយមក នាងសុំផ្លាស់ប្ដូរខ្លះៗដោយការកាត់សក់ខ្លី និយាយបានថាពេលឃើញហើយប្លែកមែនទែន ភ្លឹកស្មារតីអស់ហើយ។ តាំងតែពីនាងឈានជើងចូលក្នុងវិស័យសិល្បៈមកមិនមានអ្នកណាធ្លាប់ឃើញការផ្លាស់ប្ដូរពីមុនឡើយ។
នាងបានផុសរូបនៅលើ Instagram ផ្ទាល់ខ្លួននិងបានសរសេរប្រាប់ថា “What’s her name again?” ព្រមទាំងនិយាយអគុណដល់អ្នករៀបចំការផ្លាស់ប្ដូរថ្មីនេះផងដែរ “Big thanks to my huge makeover team” គឺអ្នកដែលចេញម៉ូតសក់ឲ្យនាង បង Kong នៃ gonghivesalon24 នោះឯងចា
មិត្តភ័ក្ដរួមការងារនៅក្នុងវិស័យសិល្បៈបានឃើញម៉ូតសក់ថ្មីរបស់នាងហើយ ក៏នាំគ្នាចូលមកសរសើរ ជាពិសេសមិនអាចបាត់បាននោះគឺបង Mark សង្សាសំណព្វចិត្តក៏ចូលមក comment ផងដែរ។
អត្ថបទដោយ : នីត្តា