មហាជនទប់ទឹកភ្នែកមិនជាប់ ក្រោយឃើញរូបមួយសន្លឹករបស់ Taew នៅថ្ងៃបុណ្យសពឪពុក!(មានរូបភាព)

ជាការពិតណាស់ ដូចប្រិយមិត្តគ្រប់រូបបានជ្រាបអញ្ចឹងថា ពេលនេះតារាសម្ដែងថៃស្រីល្បីឈ្មោះ Taew Natapohn កំពុងតែទុក្ខ និងត្រូវការអ្នកលើកទឹកចិត្ត ដោយសារតែឪពុកជាទីស្រលាញ់បានទទួលមរណៈភាពទៅកាលពីថ្ងៃពី០១ ខែកក្កដាកន្លងទៅថ្មីៗនេះ។

យ៉ាងណាមិញងាកទៅមើលទិដ្ឋិភាពក្នុងកម្មវិធីបុណ្យសព គឺពោលពេញដោយភាពសោកសៅយ៉ាងខ្លាំង ហើយក្នុងនោះគ្រប់គ្នាក៏បានឃើញវត្តមាន មិត្តៗក្នុងសិល្បៈ បងប្អូន សាច់ញាតិនាងជាច្រើន មកចូលរួមរំលែកទុក្ខ និងជួយខ្នះខ្នែងពីកម្មវិធីបុណ្យនេះផងដែរ។

តែដោយឡែកអ្វីដែលធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនក្ដុកក្ដួលនោះគឺ គ្រប់គ្នាឃើញរូបភាពមួយសន្លឹកដែលបង្ហាញពី តារាស្រីរូបនេះ បងស្រី និងអ្នកម្ដាយ បានឈរឱបគ្នានៅមុខរូបថតឪពុក មើលទៅពោលពេញដោយទុក្ខសោក និងអាឡោះអាល័យយ៉ាងខ្លាំង នរណាក៏ចង់ស្រក់ទឹកភ្នែកដែរ៕

តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី