ជាការពិតណាស់ ក្រោយពេលដែលតារាចម្រៀងស្រីសំបូរប្រជាប្រិយភាពអ្នកនាង ពេជ្រ សូលីកា សម្រាលកូនដំបូងមក អ្នកនាងកាន់តែទទួលបានការថ្នាក់ថ្នមពីស្វាមី ហើយក៏ធ្វើឲ្យមហាជនជាច្រើនកាន់តែច្រណែននិងជីវិតរបស់អ្នកនាងផងដែរ។
ជាក់ស្ដែងថ្មីៗនេះអ្នកនាងកាន់តែធ្វើឲ្យមហាជនជាច្រើនច្រណែនខ្លាំងថែមទៀត នៅពេលគ្រប់គ្នាបានឃើញអ្នកនាង បង្ហោះរូបភាពផ្អែមល្ហែមជាមួយនិងស្វាមី និងកូនតូចរបស់ខ្លួននៅឯទឹកដីអង្គរ មើលទៅពោលពេញដោយក្ដីសុខខ្លាំងតែម្ដង។
មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពក្នុងដំណើរកំសាន្តនេះ មហាជនជាច្រើនក៏សរសើរទឹកចិត្តស្វាមីអ្នកនាង គ្រាន់តែអ្នកនាងមានសុខភាពល្អក្រោយសម្រាលកូនភ្លាមក៏ជូនអ្នកនាងដើរលេងភ្លាមតែម្ដង៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី