ដូចទេវតាប្រទាន! គូស្នេហ៍តារាថៃ3គូនេះ សុទ្ធតែកើតនៅក្នុងឆ្នាំតែមួយដូចគ្នា

តារាថៃចំនួន៣គូស្ថិតនៅក្នុងចំណោមគូស្នេហ៍តារាថៃច្រើន ត្រូវបានគេសង្កេតឃើញថាពិតជាស្រលាញ់ផ្អែមល្ហែមជាមួយគ្នាខ្លាំងណាស់ មិនថានៅជាសង្សារ រហូតអ្នកខ្លះទៀតបានរៀបការនឹងគ្នារួចទៅហើយក្ដី ប៉ុន្តែ​ចំ​ណង​ស្នេហ៍​ពួកគេនៅតែផ្អែមខ្លាំងមិនចាញ់ទឹកឃ្មុំឡើយ។

លើសពីនេះអ្វីដែលធ្វើឲ្យហ្វេននឹកស្មានមិនដល់នោះគឺគូស្នេហ៍ទាំង៣នេះ សុទ្ធតែកើតនៅក្នុងឆ្នាំតែមួយដូចគ្នាខុសតែខែថ្ងៃប៉ុណ្ណោះ ពិតជាចៃដន្យ​ខ្លាំង​ណាស់​​។ ​តើ​តារា​ទាំង៣គូនេះមាននរណាខ្លះ? សូមទស្សនាដូចខាងក្រោម៖

១. Jaylerr Krissanapoom និង Thanaerng Kanyawee

After Footer (Active) - damrei Mr1 Zone2

គូស្នេហ៍វ័យក្មេងមួយគូនេះ បានកើតនៅឆ្នាំ១៩៩៦ដូចគ្នា គឺ Thanaerng កើតនៅថ្ងៃទី២១ ខែកក្កដា ហើយ Jaylerr កើតនៅថ្ងៃទី ១៥ ខែសីហា។

២. Louis Scott និង Noon Ramida

បន្ទាប់ពីមើលចិត្តគ្នាអស់ពេលជាយូរ អ្នកទាំងពីរបានសម្រេចចិត្តនាំគ្នារៀបការបែបស្ងាត់ៗ កាលពីពេលថ្មីៗកន្លងទៅនេះ។ ប្តីប្រពន្ធ Louis Scott និង Noon Ramida បានកើតក្នុងឆ្នាំ១៩៨២ដូចគ្នា ពោលខុសតែ​ថ្ងៃ​ខែ​ប៉ុណ្ណោះ ​គឺស្វាមីកើតថ្ងៃទី០៤ ខែមីនា ហើយភរិយាកើតនៅថ្ងៃទី២៥ ខែធ្នូ។

៣. Cee Siwat និង Amy Klinpratoom

ប្ដីប្រពន្ធមួយគូនេះក៏មិនខុសពីតារាខាងលើដែរ ពួកគេកើតនៅក្នុងឆ្នាំតែមួយ ដោយ Siwat កើតនៅថ្ងៃទី ២៧ ខែមករា ហើយ Amy កើតនៅថ្ងៃទី០៨ ខែកក្កដា។ មកដល់ពេលនេះ ពួកគេរៀបការ​នឹង​គ្នា​បាន​៦​ឆ្នាំ​ហើយ​៕