ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ថ្មីៗនេះតារាពហុជំនាញអ្នកនាង ខាត់ សុឃីម ទើបតែជួបទុក្ខ បន្ទាប់ពីឪពុកជាទីស្រលាញ់របស់ខ្លួនទទួលមរណៈភាពទៅ ហើយក៏កំពុងតែត្រូវការ ការលើកទឹកចិត្តពីសំណាក់បងប្អូននៅជុំវិញខ្លួនផងដែរ។
ដោយឡែក អ្វីដែលមិននឹកស្មាននោះគឺ កាលពីប៉ុន្មានម៉ោងមុននេះ អ្នកនាងបានធ្វើឲ្យហ្វេនៗជាច្រើនកាន់តែអាណិត ក្រោយឃើញអ្នកនាងបង្ហោះរូបភាព បង្ហាញម្ដាយរបស់ខ្លួនកំពុងតែធ្លាក់ខ្លួនឈឺសម្រាកនៅឯមន្ទីរពេទ្យ ហើយក្នុងនោះអ្នកនាងក៏បានចូលបញ្ចេញមតិ តាមរយៈខមមិន ដែរថា៖
«ម៉ែខ្ញុំគាត់ទ្រមតាំងពីមុនពុក ចែកឋានមកម្លេះ តែគាត់ទ្រាំ គាត់ឈឺច្រើនជាងពុក ច្រើនមុខណាស់ ជាជំងឺ មនុស្សចាស់ អរគុណបងប្អូន»។
ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនពិតជាអាណិតអ្នកនាងខ្លាំងណាស់ ព្រោះឪពុកទើបតែទទួលមរណៈភាព មិនបានប៉ុន្មានសប្ដាហ៍ផង ម្ដាយក៏ចាប់ផ្ដើមធ្លាក់ខ្លួនឈឺទៀត៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី