ថតមួយរឿង ក្លាយជាអ្នកមានបាត់! បើកមុខតារាសម្ដែងកូរ៉េ 10 រូប ដែលរកប្រាក់ចំណូលបានខ្ពស់ជាងគេក្នុងឆ្នាំ 2020

ជាការពិតណាស់រឿងភាគរបស់ K-drama នាពេលបច្ចុប្បន្នពិតជាទទួលបានប្រជាប្រិយភាពក្នុងការគាំទ្រយ៉ាងខ្លាំង មិនត្រឹមតែក្នុងអាស៊ី ប៉ុណ្ណោះទេ។ សូម្បីតែប៉ែកខាងអឺរ៉ុប ក៏គាំទ្រ និងទស្សនា​ខ្សែភាព​យន្តរបស់​កូរ៉េ​មិន​អន់​ដែរ។

ហើយគ្រប់កម្មវិធីទូរទស្សន៍ ឬកម្មវិធីជំនួបអ្នកគាំទ្ររបស់តារាសម្ដែង ឬក្រុមចម្រៀងរបស់កូរ៉េខាងត្បូង ​គឺ​មាន​ការ​គាំទ្រ​​យ៉ាង​ខ្លាំង​ស្ទើរ​គ្រប់​ទិស​ទី​តាម​បណ្ដាល​ប្រទេស​នា​នា​លើពិភពលោក។

ជាពិសេសគឺតារាសម្ដែងប្រុសរបស់កូរ៉េ ដែលកំពុងតែមានប្រជាប្រិយភាពខ្លាំងក្នុងរឿងភាគល្បីៗរបស់ពួកគេ ដោយបានសម្ដែង។ ​ប្រាកដ​ណាស់​អ្នក​គាំទ្រ​ភាគ​ច្រើន​របស់​តារា​សម្ដែងប្រុសសង្ហាទាំងនេះ ច្បាស់ជា​ចង់​ដឹ​ង​​ថាតើ ក្នុងមួយរឿងរបស់ K-drama ​តួ​អង្គ​សម្ដែង​ល្បីៗ​ទទួល​បាន​ចំណូល​ប៉ុន្មាន​ពីភាពយន្តដែលពួកគេសម្ដែង៕

នៅថ្ងៃនេះយើងនឹងបង្ហាញពីតម្លៃរបស់តារាសម្តែងប្រុសប្រជាប្រិយភាព ១០ រូបរបស់កូរ៉េខាងត្បូង៖

១០. Ji Chang Wook ត្រូវបានគេប៉ាន់ស្មានថា ៤២,០០០ ដុល្លារ ក្នុងមួយភាគ ប្រហាក់ប្រហែលនឹង ៦៧២,០០០ ដុល្លា ក្នុងមួយរឿង

៩. Song Joong Ki ត្រូវបានគេប៉ាន់ស្មានថា ៥០, ៣០០ដុល្លារ ក្នុងមួយភាគ ប្រហាកប្រហែលនឹង ៨០៤,៨០០ ដុល្លា ក្នុងមួយរឿង

៨. Lee Jong Suk ត្រូវបានគេប៉ាន់ស្មានថា ៥០, ៣០០ដុល្លារ ក្នុងមួយភាគ ប្រហាក់ប្រហែលនឹង ៦៧២,០០០ ដុល្លា ក្នុងមួយរឿង

៧. Yoo Ah In ត្រូវបានគេប៉ាន់ស្មាន ៥៨, ៧០០ដុល្លារ ក្នុងមួយភាគ ប្រហាក់ប្រហែលនឹង ៩៣៩,២០០ ដុល្លា ក្នុងមួយរឿង

៦. Lee Seung Gi ត្រូវបានគេប៉ាន់ស្មាន ៥៩, ០០០ដុល្លារ ក្នុងមួយភាគ ប្រហាក់ប្រហែលនឹង ៩៤៤,០០០ ដុល្លា ក្នុងមួយរឿង

៥. Lee Min Ho ត្រូវបានគេប៉ាន់ស្មាន ៥៩, ០០០ដុល្លារ ក្នុងមួយភាគ ប្រហាក់ប្រហែលនឹង ៩៤៤,០០០ ដុល្លា ក្នុងមួយរឿង

៤. So Ji Sub ត្រូវបានគេប៉ាន់ស្មាន ៦៧, ០០០ដុល្លារ ក្នុងមួយភាគ ប្រហាក់ប្រហែលនឹង ១,០៧២,០០០ ដុល្លា ក្នុងមួយរឿង

៣. Jo In Sung ត្រូវបានគេប៉ាន់ស្មាន ៦៨, ០០០ដុល្លារ ក្នុងមួយភាគ ប្រហាក់ប្រហែលនឹង ១,០៨៨,០០០ ដុល្លា ក្នុងមួយរឿង

២. Hyun Bin ត្រូវបានគេប៉ាន់ស្មាន ៨៤, ០០០ដុល្លារ ក្នុងមួយភាគ ប្រហាក់ប្រហែលនឹង ១,៣៤៤,០០០ ដុល្លា ក្នុងមួយរឿង

១. Kim Soo Hyun ត្រូវបានគេប៉ាន់ស្មាន ៨៥, ០០០ដុល្លារ ក្នុងមួយភាគ ប្រហាក់ប្រហែលនឹង ១,៣៦០,០០០ ដុល្លា ក្នុងមួយរឿង