ទិដ្ឋភាពNadech-Yaya ធ្វើបុណ្យរួមគ្នាផ្សងជួបគ្នាគ្រប់ៗជាតិ អ្នកគាំទ្រចូលមកព្រោងព្រាតអនុមោទនាទទួលផលបុណ្យជាមួយ! (មានរូបភាព)
ជាគូស្នេហ៍ដែលមានចិត្តស្រលាញ់ការសាងបុណ្យកុសលធ្វើទានដាក់បាត់មករហូតសម្រាប់គូរ Nadech និង Yaya យើងធ្លាបបានឃើញទាំងពីររួមចិត្តរួមនិស្ស័យធ្វើបុណ្យជាញ៉ាក់ញ៉ាប់និងតាមទីកន្លែងផ្សេងៗ ជាពិសេសក៏មានគ្រួសារចូលរួមធ្វើបុណ្យសន្សំកុសលផលបុណ្យជាមួយផងដែរ។
ដោយអ្នកម៉ាក់ keaw ជាទីស្រលាញ់របស់ Nadech បានបើកបង្ហាញរូបកូនទាំងពីរលើបណ្ដាញសង្គម Instagram ឈ្មោះ @keaw_jung ក្នុងខណៈេពលអ្នកទាំងពីរកំពុងតែធ្វើបុណ្យរួមគ្នា “សូមចូលរួមប្រគេនបបាតបច្ច័យដល់ព្រះសង្ឃ ជាមួយ Nadech និង ផងចា Yaya សូមអនុមោទនាសាធុៗ”
ក្រោយមកក៏មានអ្នកគាំទ្រដង្ហែរគ្នាមកចូលរួមទទួលអនុមោទនាផលបុណ្យជាមួយអ្នកទាំងពីរជាច្រើន។
អត្ថបទដោយ : នីត្តា