ពាក្យថាម៉ាក់មួយម៉ាត់គឺថាត្រូវតែធ្វើបានគ្រប់យ៉ាងសម្រាប់កូន សម្រាប់អ្នកម៉ាក់ Chompoo Araya គឺថាធ្វើគ្រប់យ៉ាងដោយផ្ទាល់ដៃដើម្បីអូន Shayfa និងអូន Phayu។ ចង់ប្រាប់ថាមិនសរសើរមិនបានទេចំពោះថ្វីដៃកាត់សក់ឲ្យកូនៗកាត់ឲ្យពេលណាឃើញថាឆកយកបេះដូងហ្វេនៗគ្រប់ពេល។
ហើយពេលនេះដល់ពេលវេលាដែរអ្នកម៉ាក់ត្រូវចាប់កន្ដ្រៃប្រែក្រលាជាជាងកាត់សក់ឲ្យកូនៗសារជាថ្មី ប៉ុន្ដែដោយសារតែកូនរពឹសពេកទម្រាំតែកាត់បានមួយៗមិនមែនងាយទេ ទើបអ្នកម៉ាក់ត្រូវរកវិធីផ្សេងមកចាត់ការ។ ជាក់ស្ដែង Chompoo បានផុសវីឌីអូមួយលើ Instagram ឈ្មោះ @chomismaterialgirl ដែលបង្ហាញពីសកម្មភាពកាត់សក់ឲ្យអូន Phayu ខណៈពេលកំពុងគេងលក់។
ដូច្នេះហើយអ្នកម៉ាក់ត្រូវតែប្រញ៉ាប់កាត់ព្រោះខ្លាចកំពូលកូនភ្ញាក់ពីគេង មិនត្រឹមតែប៉ុណ្ណោះទេនៅមានប្រុសក្មេងម្នាក់ទៀតចាំជួយគឺអូន Shayfa ជាកូនកន្ដ្រៃនិងឯង។ វីឌីអូនេះធ្វើឲ្យអ្នកគាំទ្រស្រលាញ់ពេញចិត្តទាំងម៉ាក់ទាំងកូន អ្វីដែលរឹតតែធ្វើហ្វេនៗខ្នាញ់ខ្លាំងនោះគឺអូន Shayfa សួរអូន Phayu ថា “រម៉ាស់ទេ”