ដឹងអត់? នេះហើយជាមូលហេតុដែល ពេជ្រ ថៃ មិនបានទៅរៀនសាលាថ្លៃ!

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាចម្រៀងវ័យក្មេង ពេជ្រ ថៃ ដែលជាម្ចាស់ពានរង្វាន់កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី១ ហើយសព្វថ្ងៃនេះប្អូនក៏កំពុងតែមានសន្ទុះគាំទ្រយ៉ាងខ្លាំងផងដែរ។

យ៉ាងណាមិញ ងាកទៅចាប់អារម្មណ៍អំពីជីវិតក្រៅសិល្បៈរបស់ប្អូនវិញ កន្លងមកហាក់បីដូចជាមានមនុស្សមួយមួយចំនួន និយាយទៅកាន់ប្អូន និងឆ្ងល់ថា ហេតុអ្វីខណៈមានអ្នកឧបត្ថម្ភប្អូនឲ្យរៀននៅសាលាថ្លៃៗជាច្រើន​ តែប្អូនបែរជាមិនរៀនទៅវិញ។

ដោយឡែកពេលនេះ ពេជ្រ ថៃ ក៏បានបង្ហាញប្រាប់ពីមូលហេតុនេះថា ការពិតទៅប្អូនក៏ចង់រៀងសាលាថ្លៃដែរ តែដោយសារកាលណោះលោកយាយធ្លាក់ខ្លួនឈឺ ហើយតាំងពីតូចមកប្អូននៅជាមួយលោកយាយ ហើយលោកយាយក៏នឹកប្អូន ជាហេតុធ្វើឲ្យប្អូនសម្រេចចិត្តទៅរៀននៅឯស្រុក ដើម្បីបាននៅក្បែរលោកយាយវិញ តែកន្លងទៅមិនបានប៉ុន្មាន លោកយាយប្អូនក៏បានលាចាកលោកនេះទៅ៕

តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី