ពិតជាស្អាតខ្លាំងណាស់! Jarinya សាកល្បងរ៉ូបអាពាហ៍ពិពាហ៍ស្អាតយ៉ាងហ្នឹងហើយចុះទម្រាំថ្ងៃរៀបមង្គលការស្អាតយ៉ាងណាទៅ!!!(មានរូបភាព)
Kaew jarinya សាកល្បងឈុតរៀបមង្គលការហើយគឺថាស្អាតមានពន្លឺរស្មីខ្លាំងណាស់ ធានាបានថាពិតជាអស្ចារ្យដោយសារដៃរបស់អ្នកច្នៃម៉ូតដ៏ល្បីប្រចាំប្រទេសថៃ Pig ASAVA ធ្វើឲ្យគ្រប់គ្នាចង់ឃើញឈុតនៃថ្ងៃពិតប្រាកដឆាប់ៗ។
ក្រោយពីការពញ៉ាក់អារម្មណ៍សុំរៀបការនៅពាក់កណ្ដាលខែមិថុនាកន្លងមក សម្រាប់គូរស្នេហ៍ Kaew jarinya និង Toni Rakkaen ដែលមានគ្រួសារទាំងសងខាងចូលរួមត្រេកអរសប្បាយរីករាយជាមួយគ្នា ហើយអ្នកទាំងពីរបានបើកចិត្តផ្ដល់បទសម្ភោសន៍ពីថ្ងៃរៀបការថាមិនទាន់បានកំណត់ច្បាស់លាស់នៅឡើយទេព្រោះត្រូវពិភាក្សាលម្អិតជាមួយគ្រួសារសិន។
តែជាក់ស្ដែងពេលថ្មីៗនេះប្រហែលជាអ្វីៗដំណើរការទៅរលូនហើយមើលទៅ ព្រោះតែមានលេចឡើងនូវរូបថតខណៈពេលកំពុងតែសាកល្បងឈុតរៀបការក្នុង Instagram ឈ្មោះ @polpatasava របស់បង Pig ASAVA អ្នកច្នៃម៉ូតល្បីឈ្មោះប្រចាំប្រទេសថៃ។
គ្រប់គ្នាឃើញហើយក៏បានចូលមកសម្ដែងសេចក្ដីត្រេកអរព្រមៗគ្នាថាស្អាតខ្លាំងណាស់ ហើយចង់ឃើញថ្ងៃរៀបការពិតប្រាកដឆាប់ៗមែនទែន។
អត្ថបទដោយ : នីត្តា