កប់ណាស់! លើកនេះ ទេព បូព្រឹក្ស ជះលុយទិញគ្រឿងពេជ្រម្ដងអស់រហូតដល់…..!

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា សព្វថ្ងៃនេះតារាចម្រៀងស្រីល្បីឈ្មោះកញ្ញា ទេព បូព្រឹក្ស មិនត្រឹមតែទទួលបានជោគជ័យក្នុងវិស័យសិល្បៈមានអ្នកគាំទ្រច្រើននោះទេ សូម្បីតែមុខរបររកសុីរបស់ខ្លួនពីមួយថ្ងៃទៅមួយថ្ងៃក៏កាក់កបខ្លាំងដែរ។

ដោយឡែកប្រសិនបើយើងងាកទៅចាប់អារម្មណ៍ពីជីវិតរស់នៅរបស់នាងសព្វថ្ងៃវិញ ក៏កាន់តែឡូយឆាយឡើងៗ ព្រោះតែមានអ្វីៗសព្វគ្រប់បែបយ៉ាង មិនថាផ្ទះដ៏ធំស្កឹមស្កៃ រថយន្ត ឬគ្រឿងអលង្កាផ្សេងៗនោះទេ គឺសុទ្ធសឹងតែរបស់ទំនើបៗ និងថ្លៃៗទាំងអស់។

ជាក់ស្ដែងដូចជាថ្មីៗនេះ នាងបានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល​ នៅពេលគ្រប់គ្នាបានឃើញនាងបង្ហោះវីដេអូ បង្ហាញពីសកម្មភាព នាងទៅទិញគ្រឿងពេជ្រថ្មីៗ ដែលសរុបតម្លៃរហូតដល់ ៣៣៣៣២ ដុល្លារឯណោះ ឃើញហើយនរណាក៏លាន់មានសរសើរតារាស្រីរូបនេះគ្រប់ៗគ្នាដែរ៕

អត្ថបទឌោយ៖ស៊ីវលី