ប្រិយមិត្តដែលនិយមតាមដានរឿងភាគថៃ ប្រាកដជាស្គាល់ហើយ តារាសម្ដែងជើងចាស់លោក Ton Jakkrit ដែលបង្ហាញខ្លួនក្នុងវិស័យសិល្បៈជាច្រើនឆ្នាំមកហើយ ហើយសព្វថ្ងៃនេះលោកក៏មានវ័យ៤៨ឆ្នាំហើយដែរ។
តែយ៉ាងណាមិញ ទោះបីជាតារាប្រុសរូបនេះមានវ័យរាងជ្រេបន្ដិចមែន តែថ្មីៗនេះលោកបានធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើល ដោយលោកបានសម្រេចចិត្តធ្វើការកែសម្ជស្សដើម្បីឲ្យមានសម្រស់ក្មេងជាងមុខ ក្នុងនោះលោកបានធ្វើការវះកាត់ផ្ដោតសំខាន់រហូតដល់៥កន្លែងនៅលើមុខទៀតផង។
ដោយឡែកអ្វីដែលធ្វើឲ្យគ្រប់គ្នាកាន់តែភ្ញាក់ផ្អើល គឺរូបសម្រស់របស់លោកក្រោយពេលកែសម្ជស្សរួច ពិតជាស្រស់ស្អាតណាស់ ស្បែកមុខក៏បាត់ជ្រួញ មើលទៅពិតជាក្មេងជាងវ័យច្រើនណាស់ សឹងតែផ្លាស់ប្ដូរមនុស្សពីរនាក់ផ្សេងទៀតផង៕
តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី