មកមើលស្នាដៃ Chompoo Araya កាត់សក់ឲ្យ Shyfa-Phayu លទ្ធិផលសម្រេចចេញមកហើយឃើញហើយចង់…..! (មានវីឌីអូ)

ហាងកាត់សក់ Araya salon By អ្នកម៉ាក់ Chompoo ម៉ូតសក់របស់ Shyfa-Phayu មានទាំងរូបភាពមានទាំងវីឌីអូដើម្បីបានទស្សនាទាំងអស់គ្នា ចង់ប្រាប់ថាលទ្ធិផលល្អមែនទែន។

ធ្វើឲ្យ Shyfa-Phayu មើលទៅដូចពេញកំលោះហើយចឹង ហើយនៅគួរឲ្យស្រលាញ់ទៀត សង្ស័យតែជាម៉ូតសក់ពេញនិយមសម្រាប់ក្មេងៗនាពេលខាងមុខមិនខានទេមើលទៅ!

ក្រោយពីបានឃើញសកម្មភាពព្យាយាមរបស់អ្នកម៉ាក់ Chompoo ដើម្បីកាត់សក់ឲ្យកូនៗទាំងពីរ ដោយ Phayu កំពុងតែដេក ហើយមួយទៀត Shyfa ដែលបានអង្គុយឲ្យអ្នកម៉ាក់កាត់តាមសម្រួល​មានទាំងអង្គុយមានទាំងឈរអាចនិយាយបានថាមានគ្រប់សកម្មភាពតែម្ដង ហើយទីបំផុតអ្នកម៉ាក់ក៏ធ្វើបានសម្រេច ជាពិសេសលទ្ធផលក៏ល្អមិនធម្មតាដែរ។

ដើម្បីឲ្យកូនៗកាន់តែសង្ហារម៉ាក់ៗធ្វើបានគ្រប់យ៉ាងចង់ដេកកាត់ចង់អង្គុយកាត់បានទាំងអស់ចា។

អត្ថបទដោយ : នីត្តា