តួឯកស្រីនាង Margie Rasri កូនប្រសារអ្នកជំនួញប្រាក់លានស្វាមីនាំមកមើលរថយន្ដសំណព្វទំនើបៗដែលលោកស្រលាញ់និងទិញទុក មិនមែនតែមួយគ្រឿងតែតម្រៀមគ្នាច្រើនតែម្ដង។
ដោយស្វាមីរបស់តួឯកស្រីនាង Margie ក៏គឺលោក Pok Passakorn តារាប្រុសមួយដួងក្នុងសិល្បះថៃប្រឡូកទាំងវិស័យចម្រៀងនិងការសម្ដែង។ ម្យ៉ាងវិញទៀតរូបលោកក៏ត្រូវបានគេស្គាល់ថាគឺជាកូនប្រុសម្នាក់របស់គ្រួសារត្រកូលជំនួញស្ដុកស្ដម្ភមួយក្នុងប្រទេសថៃមានទាំងផ្សារទំនើបហាងអាហារនិងមុខជំនួញជាច្រើនទៀតក្នុងការគ្រប់គ្រង។
តួឯកស្រីនាង Margie និងលោក Pok បានរៀបការនឹងគ្នាកាលពីឆ្នាំ២០១៧មកទល់នឹងពេលនេះទាំងគូក៏មានកូនភ្លោះប្រុសស្រីហើយផងដែរ។ តោះមកមើលជីវិតស៊ីវិល័យរថយន្ដទំនើបរបស់គូស្នេហ៍តារាមួយគូនេះ៖
ប្រភព៖ Kapook
អត្ថបទដោយ៖ ស្រីល័ក្ខ