ទាំងស្អាតនិងចិត្តល្អ! តារាហ្វេសប៊ុក សៀវម៉ី ឧបត្ថម្ភថវិកាដល់កាកបាទក្រហមខេត្តកណ្តាល

មហាជនទូទៅពិតជាស្គាល់ ពីភាពល្បីល្បាញបស់តារាហ្វេសប៊ុកដ៏ល្បី ដែលមានរូបសម្បត្តិនិងការតុបតែងខ្លួនមិនចាញ់តារានោះគឺអ្នកនាង អ៊ាន សៀវម៉ី និងជាម្ចាស់ផេក Sivmey Online Shop ផលិតផល Ei Ei ដែលគេដឹងថាជាមនុស្សចូលចិត្តនិយាយត្រង់ៗមិនចេះបត់បែននោះ តាមការពិតអ្នកនាងគឺជាមនុស្សល្អហើយចេះចែករម្លែកដល់អ្នកដែលខ្វះខាត ជួយដល់កិច្ចការសង្គម ព្រះពុទ្ធសាសនា សប្បុរសធម៌យ៉ាងច្រើនដែលមហាជនទូទៅដឹងហើយមិនកោតសរសើរ មិនបាន ជាពិសេសកំឡុងកូវីដកំពុងរាតត្បាតនេះតែម្តង ។

ជាក់ស្តែងដូចថ្ងៃម្សិលមិញ អ្នកនាងបាននាំយកថវិកាចំនួន៣ម៉ឺនដុល្លារ ជូនដល់កាកបាទក្រហមកម្ពុជាខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកណ្តាល ដែលនេះគឺជាលើកទី២ហើយក្នុងកំឡុងពេលកូវីដ១៩ ដែលកាលពីថ្មីៗកន្លងទៅអ្នកនាងក៏បានរួចចំណែកនូវថវិកាចំនួន១ម៉ឺនដុល្លារ រួមនិងសំភារៈបរិក្ខា ជាច្រើន ដល់សាខាកាកបាទក្រហមខេត្តកណ្តាលម្តងរួចមកហើយ ។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកណ្តាល ក្នុងនាមសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរសរបស់អ្នកនាង អ៊ាន សៀវម៉ី និងជាម្ចាស់ផេកSivmey Online Shop ផលិតផលEi Ei ដែលបានចូលរួមចំណែកជាមួយកាកបាទក្រហមកម្ពុជា ព្រមទាំងកិច្ចការជាសប្បុរសធម៌ជាច្រើនទៀត ឯកឧត្តម បានលើកទឹកចិត្តដល់អ្នកនាងសូមបន្តរចូលរួមកិច្ចការដ៏សប្បុរសនេះបន្តរទៀត ដើម្បីជាគំរូរដល់អ្នកដ៏ទៃទៀត ។

សូមបញ្ជាក់ថាពីពេលថ្មីៗកន្លងទៅនេះអ្នកនាងក៏បានបរិច្ចាគថវិកាផ្ទាល់ខ្លួនជាច្រើន ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការពារជំងឺកូវីដ១៩ ក្រោយមកទៀតមិនយូរប៉ុន្មានតារាហ្វេសប៊ុករូបនេះបានឧបត្ថម្ភថវិកាបន្ថែមទៀត ជួយដល់កាកបាទក្រហមកម្ពុជា ដែលជាស្ថាបន្ថមនុស្សធម៌ថ្នាក់កំពូលរបស់ជាតិ ព្រមទាំងការចូលរួមចំណែកជួយដល់ កងកម្លាំងការពារសន្តិសុខជូនប្រជាជន កងរាជអាវុធហត្ថខេត្តកំពង់ធំ ជនក្រីក្រ ចាស់ជរាគ្មានទីពឹង ជនពិការ ស្ត្រីម៉េម៉ាយ ការកសាងសមិទ្ធិផលព្រះពុទ្ធសាសនា និងការជួយផ្សេងៗទៀតតាមរយៈព្រះសង្ឃផងដែរ ៕