អុញនោះរឿងធំហើយ! Palmyoii អង្វរឲ្យ Yaya ចាប់ខ្លួនព្រោះតែចង់….! (មានវីឌីអូ)

ដោយសារចាប់អ្វីកាន់អ្វីក៏ឡើងថ្លៃយ៉ាងឆាប់រហ័សមិនថារបស់នោះធម្មតាកម្រិតណានោះទេ សម្រាប់កញ្ញា Yaya Urassaya រហូតដល់ពេលខ្លះអ្នកគាំទ្រចាំមើលចាំតាមដានថាតើនាងនិងថតអ្វីផុសនៅក្នុង Instagram @urassayas ក្នុងការដែរធ្វើឲ្យផ្ទុះការឡើងថ្លៃតទៀត។

ជាក់ស្ដែងនៅពេលថ្មីៗនេះសិស្សច្បងក្នុងវិស័យសិល្បៈកម្លោះរូបសង្ហាលោក Palm Supachai មានឪកាសបានជួបនិងកញ្ញារូបស្រស់ Yaya ដែលលោកមិនអាចទ្រាំនិងចំអន់ញ៉ោះស្រីស្អាតបាន ក៏ថតវីឌីអូផុសនៅក្នុង Instagram @palmyoii ដោយនិយាយថា “ចាប់បងបន្ទិចមក បងចង់ឡើងថ្លៃ”

ចំណែកខាង Yaya នៅពេលបានឮប្រយោគដែលពោលខាងលើហើយស្រាប់តែមានអាការៈអៀនៗខ្មាស់ៗ ព្រមទាំងនិយាយបដិសេធន៍ក្នុងសកម្មភាពនិងពាក្យសម្ដីគួរឲ្យស្រលាញ់ថា “អត់ទេ” ចំពោះវីឌីអូដែលបានថតផុសនេះមានអ្នកចូលមើលនិងចុចឡាយយ៉ាងច្រើនលើសលប់។

អត្ថបទដោយ : នីត្តា