រឿងភាគថៃថ្មីៗចំនួន៤រឿងបានបញ្ចប់ការថត ហើយបច្ចុប្បន្នបានកំពុងរង់ចាំតែថ្ងៃចាក់ផ្សាយប៉ុណ្ណោះ។ បើតាមប្រភពព័ត៌មាន បានឲ្យដឹងថារឿងភាគថៃថ្មីទាំង៥ខាងលើនេះសុទ្ធតែទំនងគួរឲ្យចង់មើលទាំងអស់ ហើយពេលនេះត្រូវបានគេរៀបចំកាលវិភាគឲ្យចូលមកបម្រើអារម្មណ៍អ្នកទស្សនាក្នុងពេលឆាប់ៗខាងមុននេះហើយ ដោយរឿងខ្លះត្រូវចាក់ផ្សាយនៅក្នុងខែកក្កដានេះ ហើយរឿងខ្លះទៀតនឹងចូលមកដល់នៅក្នុងខែសីហាខាងមុខ។
ដូច្នេះអ្នកគាំទ្រដែលកំពុងទន្ទឹងរង់ចាំមិនគួរខនខានទស្សនាឡើយ។ តើរឿងទាំង៥នោះមានចំណងអ្វី ហើយជាការសម្ដែងរបស់តារារូបណាខ្លះ? សូមទស្សនាដូចខាងក្រោម៖
១. រឿង Fai Sin Chue
រឿងនេះទើបតែបានចាក់បញ្ចាំងនៅថ្ងៃទី០៨ ខែកក្កដាឆ្នាំ២០២០ថ្មីៗនេះ នៅលើកញ្ចក់ទូរទស្សន៍ GMM ២៥ រៀងរាល់ថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ នៅវេលាម៉ោង៨.១០នាទីយប់។ រឿងនេះបានការចូលរួមសម្ដែងដោយតារាល្បីៗជាច្រើនដូចជា Ying Rhatha, Yard Yardthip, Bie Thassapak, Off Jumpol, និង Joss Way-ar ជាដើម។
២. រឿង Mia Archeep
រឿងភាគទូរទស្សន៍ថ្មីមួយនេះ សម្ដែងដោយលោក Mai Warit និងកញ្ញា Prang Kannarun ហើយកំពុងត្រៀមចាក់ផ្សាយនៅថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០២០ខាងមុខ នៅលើកញ្ចក់ទូរទស្សន៍ថៃប៉ុស្តិ៍លេខ ៣ រៀងរាល់ថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ វេលាម៉ោង២០.២០នាទីយប់តទៅ។
៣. រឿង Duang Baeb Nee Mai Mee Ju
តបតាមសំណូមពរនៃការរង់ចាំអស់ពេលយ៉ាងយូរ រឿងខាងលើនឹងដាក់បញ្ចាំងឲ្យអ្នកគាំទ្រទស្សនានៅថ្ងៃទី២៨ ចុងខែកក្កដានេះហើយ លើកញ្ចក់ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣។ រឿងនេះសម្ដែងដោយតារាប្រុសថៃលោក Alek Teeradetch និងកញ្ញា Mint Chalida។
៤. រឿង Chun Cheu Bussaba
«Chun Cheu Bussaba»ជារឿងភាគថ្មីរបស់ទូរទស្សន៍ថៃ ONE 31ដែលសម្ដែងដោយតារាស្រីជើងចាស់ Bee Namthip និងលោក Film Thanapat នឹងកំពុងត្រៀមចាក់ផ្សាយនៅថ្ងៃទី០៥ ដើមខែសីហាខាងមុខនេះ វេលាម៉ោង២០.១៥នាទីយប់។
៥. រឿង Sunya Ruk Sunya Luang
រឿងភាគថ្មីខាងលើបានកំពុងតែគ្រោងចាក់ផ្សាយ លើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ក្នុងខែកក្កដាឆាប់ៗនេះ។ យ៉ាងណាតួសម្ដែងត្រូវបានគេដឹងថាមានលោក Denkhun Ngamnet កញ្ញា Namwhan Phulita អ្នកនាង Namfon Patcharin ព្រមទាំងតារាផ្សេងៗជាច្រើនរូបទៀត៕