ជាការពិតណាស់ កាលពីពេលថ្មីៗនេះ ហ្វេនៗជាច្រើនបាននាំគ្នាបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល នៅពេលឃើញតារាសម្ដែងថៃប្រុសល្បីឈ្មោះលោក Sean Jindachot បង្ហោះរូបភាពលត់ជង្គង់សុំមិត្តស្រីរៀបការយ៉ាងរ៉ូមែនទិច។
តែយ៉ាងណាមិញអ្វីដែលធ្វើឲ្យគ្រប់គ្នាសោកស្ដាយនៅពេលអានសារ និងពិនិត្យមើលរូបភាពឲ្យច្បាស់ បុរសម្នាក់ដែលលត់ជង្គង់នោះមិនមែនជា Sean ទេ ផ្ទុយទៅវិញ គឺជាបងប្អូនជិតដិតម្នាក់ ដែលបានចូលរួមថតកម្មវិធីជាមួយគ្នា គឺ លោក Nott WakeClub។
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជាខកចិត្ត ព្រោះស្មានថាលោក Sean សុំមិត្តស្រីរៀបការហើយ តែនេះមិនមែននោះទេ អញ្ចឹងមានតែរង់ចាំមើលបន្ដទៀតហើយ មិនដឹងថាពេលណាដល់វេនលោកនោះទេ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី