Rangsit កូនជិតកើតហើយទើបបានថតស្ទាយលុតជង្គង់សុំប្រពន្ធរៀបការ! (មានរូបភាព)

ភាគច្រើនធ្លាប់តែថតស្ទាយកំប្លែងៗ តែពេលនេះលោក Rangsit និងភរិយាជនជាតិកូរ៉េ ក៏មានរូបភាពបែបផ្អែមល្ហែមមកផ្ញើរហ្វេនៗបានមើលទាំងអស់គ្នាហើយ ជាពិសេសពេលនេះភរិយាជាទីស្រលាញ់កំពុងតែពរពោះកូនដំបូងដូច្នេះហើយទើបលោកយកចិត្តជាពិសេសតែម្ដង។

រយៈនេះទាំងពីរនាក់កំពុងតែស្នាក់ក្នុងប្រទេសកូរ៉េ ហើយក៏កំពុងតែរាប់ថ្ងៃថយក្រោយទន្ទឹងរងចាំមើលមុខកូនប្រុសដំបូងរបស់ខ្លួន។ ហើយពេលថ្មីៗនេះលោក Rangsit ក៏បានផុសរូបលើបណ្ដាញសង្គម ជារូបភាពដែលខ្លួនកំពុងតែលុតជង្គុងនៅពីមុខភរិយា ពិតជាស្វីតខ្លាំងណាស់ជាមួយឃ្លាថា

“មិនធ្លាប់មានរូបភាពបែបសុំរៀបការ ចឹងប្ដូរមកសុំស្រលាញ់អូនដល់ថ្ងៃស្លាប់វិញចុះ”

ធ្វើឲ្យគ្រប់គ្នាចូលមកចំអន់លេងជាមួយអ្នកទាំងពីរជាហូរហែរ ព្រោះតែវគ្គនេះពិតជាផ្អែមល្ហែមណាស់។

អត្ថបទដោយ : នីត្តា