ថ្មីៗនេះតារាសម្ដែងថៃប្រុសសំបូរប្រជាប្រិយភាពលោក Toomtam បានធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើល នៅពេលឃើញចូលទៅបញ្ចេញមតិលើរូបភាពអតីតគូស្នេហ៍គឺនាង May Sirin នៅពេលឃើញនាងបង្ហោះរូបភាពសុិចសុីខ្លាំងពេក។
ក្នុងនោះផងដែរ លោក Toomtam បានទៅចូលបញ្ចេញមតិប៉ុន្មានម៉ាត់ថា «សូមតែងខ្លួនឲ្យរៀបរយផងណា» ដែលពាក្យមួយឃ្លារនេះ អាចបង្ហាញឲ្យឃើញថា Toomtam ហាក់បីដូចជានៅខ្វល់ខ្វាយពី Sirin នៅឡើយនោះទេ ទោះបីជាអ្នកទាំងពីរចែកផ្លូវគ្នាអស់រយៈពេលជាង៥ឆ្នាំក៏ដោយ។
មិនត្រឹមតែប៉ុនណោះ តាមរយៈសកម្មភាពនេះ ហ្វេនៗជាច្រើនក៏សម្ដែងអារម្មណ៍រំភើប ហើយថែមទាំងសង្ឃឹមថាអ្នកទាំងពីរ នឹងអាចត្រឡប់ទៅចាប់ផ្ដើមម្ដងទៀតនៅថ្ងៃណាមួយទៀតផង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី