កប់! ស្ងាត់ៗ វ៉ាន់ វល័ក្ខ ប្ដូររថយន្តស៊េរីទំនើប តម្លៃរហូតដល់រាប់សែនដុល្លារទៀត!(មានរូបភាព)

ជាការពិតណាស់ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា សព្វថ្ងៃនេះកញ្ញា វ៉ាន់ វល័ក្ខ មិនត្រឹមតែជោគជ័យក្នុងវិស័យសិល្បៈនោះទេ សូម្បីតែជីវិតឯកជនក៏កាន់តែធូរធាយ និងឡូយឆាយខ្លាំងផងដែរ ស្រប់ពេលសម្រស់ក៏កាន់តែស្រស់ស្អាតខ្លាំងឡើងៗ។

ជាក់ស្ដែងថ្មីៗនេះ នាងកាន់តែធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនភ្ញាក់ផ្អើលខ្លាំងថែមទៀត នៅពេលគ្រប់គ្នាបានឃើញនាងបង្ហាញរថយន្តស៊េរីទំនើប Lexus៥៧០ ពណ៍សថ្មីស្រឡាងមួយគ្រឿង តម្លៃរាប់សែនដុល្លារ ដែលនាងទើបតែទិញបាន ឃើញឡើងកប់តែម្ដង។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១នោះទេ ដែលតារាស្រីរូបនេះប្ដូររថយន្ត ព្រោះកន្លងមកនាងក៏ធ្លាប់ផ្លាស់ប្ដូររថយន្តទំនើបៗបែបនេះដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី