មិននឹកស្មានសោះ! យាយក្រវីសក់ Sitang BuaThong សម្រេចលាឈប់ពីសិល្បៈដោយសារ……

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាសម្តែង Sitang BuaThong ហៅ យាយក្រវីសក់ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយកាលពីមួយរយៈពេលមុននាងធ្លាប់បង្ហាញវត្តមាននៅប្រទេសកម្ពុជាយើងទៀតផង។

ដោយឡែកស្រាប់តែថ្មីៗនេះ តារាស្រីរូបនេះ ស្រាប់តែធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល ដោយបានប្រកាសជាសាធារណៈក្នុងកម្មវិធីមួយថា ខ្លួនកំពុងតែរៀបចំ ក៏ដូចជាលាឈប់ពីវិស័យសិល្បៈនេះហើយ ខណៈពេលនេះនាងកំពុងតែប្រញាប់បញ្ចប់ការងារជាង ៥០ ឲ្យឆាប់ចប់ នឹងអាលត្រឡប់ទៅផ្ទះនៅឯតាមខេត្តរបស់ខ្លួនវិញ។

មិនត្រឹមតែប៉ុនណោះ នាងថែមទៀតបញ្ជាក់ទៀតថា មូលហេតុដែលខ្លួនសម្រេចចិត្ត លាឈប់ពីវិស័យសិល្បៈបែបនេះ ព្រោះ នាងត្រូវទៅព្យាបាលជំងឺ  បន្ទាប់ពីបានដឹងថាខ្លួនមានជំងឺបេះដូង ដោយសារតែសព្វថ្ងៃនេះ នាងខិតខំធ្វើការខ្លាំងណាស់ ថ្ងៃខ្លះគ្មានពេលសម្រាក ហើយពឹងផ្អែកតែលើថ្នាំ ដើម្បីព្យាបាលជំងឺប៉ុនណោះ ហើយណាមួយសព្វថ្ងៃនេះនាងក៏មានវ័យ៦០ឆ្នាំដែរ នាងគ្រាន់តែចង់ប្រើពេលវេលាចុងក្រោយ សម្រាប់លំហែកាយនិងរស់នៅជួបជុំគ្រួសារតែប៉ុនណោះ។

ក្រោយពេលលឺបែបនេះ ហ្វេនៗជាច្រើនពិតជាសោកស្ដាយ តែយ៉ាងណាមិញគ្រប់គ្នាក៏គាំទ្រនិងការសម្រេចចិត្តរបស់តារាស្រីរូបនេះ ហើយក៏បានជូនពរការព្យាបាលជម្ងឺរបស់តារាស្រីរូបនេះទទួលបានជោគជ័យផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី