ទស្សនិកជនអន្ទះសា ចង់ទស្សនារឿងថ្មី James Ma និង Kim ឆាប់ៗ ដោយសារ ប៉ុន្មានសន្លឹកនេះ

ទើបនឹងទៅជប់លៀងបិទកាមេរ៉ារឿងថ្មីប៉ុន្មានថ្ងៃមុននេះសោះ Poster រឿងថ្មីរបស់ James Ma និង Kimberly ​ធ្លាយ​ចេញ​មក​ជា​បន្ត​បន្ទាប់ ​កាន់​តែ​ទាក់ចិត្តទស្សនិកជនរំភើបកាន់តែខ្លាំង។

រូបភាព Poster រឿងថ្មីរបស់តារាប្រុសសំណព្វចិត្តទស្សនិជន James Ma និងកញ្ញារូបស្រស់នាង Kimberly ​អង្រួន​ដួង​ចិត្ត​អ្នក​គាំទ្រ​យ៉ាង​ខ្លាំង ​ដោយ​សារ​រូប​ភាព​មិនប៉ុន្មានសន្លឹកពីក្នុងសាច់រឿងថ្មី ដែល​មាន​ចំណ​ង​ជើងថា «song sneha» ឬ «Two Love» មានលក្ខណៈគួរឱ្យចាប់អារម្មណ៍ជាច្រើន បង្កប់ទៅដោយស្នេហា ភាពផ្អែមល្ហែម និងកាច់កុងជាដើម។

ដោយសារកត្តានេះហើយ បណ្តាឱ្យទស្សនិកជនចង់ទស្សនារឿងភាគថ្មីរបស់ពួកគេកាន់តែឆាប់កាន់គឺតែល្អ។ គួរបញ្ជាក់ផងដែរថា នេះ​ជាស្នាដៃថ្មីរវាង James Ma និង Kimberly បន្ទាប់ពីរឿង « Piang Chai Kon Nee Mai Chai Poo Wised» កាលពីឆ្នាំ ២០១៦៕

តោះ ឥឡូវមកទស្សនារូបភាពមួយចំនួនខាងក្រោម ទាំងអស់គ្នា៖