ក្តុកក្តួលណាស់! Taew បង្ហាញសំបុត្រចុងក្រោយ ដែលលោកប៉ានាងបានសរសេរជូនម្តាយនាង​…..! (មានរូបភាព)

ការសោកសៅនៅតែមានសម្រាប់គ្រួសាររបស់កញ្ញា Taew Natapohn ក្នុងការបាត់បង់មនុស្សជាទីស្រលាញ់គឺលោកប៉ារបស់នាង។ ហើយមកដល់ពេលនេះទាំងគ្រួសារនៅតែស្ថិតក្នុងស្ថានភាពអាលោះអាល័យ តែគ្រប់គ្នានៅតែផ្ដល់កម្លាំងចិត្តដល់នាងនិងក្រុមគ្រួសារ។

ជាក់ស្ដែង Taew បានផុសរូបគួរឲ្យស្រលាញ់មួយគឺជារូបផ្កានៅក្នុងប្រអប់ដ៏ស្រស់ស្អាត ព្រមជាមួយសំបុត្រមួយច្បាប់ដែលសរសេរដោយដៃរបស់បុរសម្នាក់ជាទីស្រលាញ់នៅក្នុងថ្ងៃនៃក្ដីស្រលាញ់ ជាឆ្នាំចុងក្រោយ  ហើយសំបុត្រនេះគឺលោកប៉ាសរសេរជូនអ្នកម៉ាក់ជាទីស្រលាញ់របស់នាងនិងឯង។

អត្ថន័យនៃសំបុត្រមួយច្បាប់នេះគឺ “​ជូនចំពោះ Khun Nid អូនគឺជាបុព្វហេតុនៃក្ដីស្រលាញ់ ហើយនិងភាពស្រស់ស្អាតដែលយើងបានសាងរួមគ្នាមករហូត អគុណដែលបានមើលថែខ្ញុំ ញាុំ ដើរ អង្គុយ គេង ដូចសព្វថ្ងៃនេះ ស្រលាញ់អូនបំផុត ហើយជារៀងរហូត រីករាយថ្ងៃនៃក្ដីស្រលាញ់”

Taew បានផុសនៅលើ Instagram ដោយភ្ជាប់ជាមួយនិងឃ្លាថា “ពេលមួយនោះ”

បន្ទាប់ពីនិងក៏មានទាំងហ្វេនៗ ហើយនិងមិត្តរួមការងារ បានចូលមក comment លើកទឹកចិត្តនាងនិងក្រុមគ្រួសារ។

អត្ថបទដោយ : នីត្តា