ត្រូវគេចោទខ្លាំងៗពេក! Toey ចេញមកនិយាយបកស្រាយសារជាថ្មីយ៉ាងច្បាស់ៗក្រោយពីបែក Alex ថា….! (មានវីឌីអូ)

ចែកផ្លូវគ្នាដើររៀងខ្លួនហើយសម្រាប់គូរ Toey – Alex ដោយខាងប្រុសបានចេញមកប្រកាសជាសាធារណៈថាបានប្ដូរឋានៈពីគូសង្សាមកត្រឹមជាមិត្តល្អ ព្រមទាំងបានអះអាងថាការបែកគ្នាដោយភាពស្អាតស្អំ ហើយខាងស្រីក៏អូខេ តែក៏ត្រូវបានមនុស្សជាច្រើនចោទថាខាងស្រីប្រហែលចង់ទាក់ទងជាមួយអ្នកមានហៃសូតាមក្រុមមិត្តភក័្ដបានជាបែកពី Alex 

ជាក់ស្ដែងនៅថ្ងៃទី 10 កក្ដដា 2020 Toey បានចេញមកបញ្ជាក់យ៉ាងច្បាស់ៗរឿងការចោទប្រកាន់នេះថា ការបែកគ្នាវាជារឿងពិបាកខ្លាំងណាស់ វាជាការសម្រេចចិត្តរួមគ្នា ប្រើភាពក្លាហានប្រើពេលវេលាក្នុងការសម្រេចចិត្តបញ្ចប់ទំនាក់ទំនងស្នេហា ប៉ុន្ដែនៅជាមិត្តល្អនិងគ្នា និយាយរកគ្នារហូត មិនដែលសោកស្ដាយដែលបានស្គាល់គ្នានិងស្រលាញ់គ្នារហូតមក

សម្រាប់ពាក្យចោទប្រកាន់ថានាងបែកគ្នាជាមួយAlex ដោយសារលោកហៃសូនោះ Toey ក៏បានតបថា មិនដឹងជាអ្វីជានិយមន័យនៃពួកសង្គមខ្ពស់ហៃសូនោះទេ តែបើត្រូវមានទំនាក់ទំនងនិងនរណាម្នាក់ត្រូវសម្លឹងមើលពីតម្លៃនៃមនុស្សនោះ ឥរិយាបថ របៀបនៃការរស់នៅល្អប្រសើរ ប្រសិនបើជាពីមុនអាចនិងខឹងចំពោះការវាយប្រហារនេះ តែពេលនេះដឹងខ្លួន​ឯងច្បាស់ ថាសម្រេចចិត្តដោយប្រើសតិស្មារតីច្បាស់លាស់ពិតមែន អ្នកណាចង់និយាយអីស្រេចតែគេទៅ ព្រមទាំងបដិសេធន៍យ៉ាងច្បាស់ថា ពេលនេះមិនមានអ្នកណាទៀតពិតមែន។

លើសពីនេះនាងនិយាយបន្ថែមទៀតថា យើងមិនអាចដឹងទេថាខាងមុខវាយ៉ាងម៉េច បើបានត្រលប់មកជួមគ្នាម្ដងទៀត និយាយគ្នាម្ដងទៀតនោះវាជារឿងថ្ងៃអនាគតមិនអាចកំណត់បានទេ

អត្ថបទដោយ : នីត្តា