ចុមស្មានស្រីស្អាតមកពីណា! Dj Nui តែងខ្លួនជាស្រីលើកនេះពិតជាស្អាតមើលមិនដឹងទេ!(មានវីដេអូ)

ជាការពិតណាស់ សព្វថ្ងៃនេះ Dj Nui មិនត្រឹមតែជាតារាសម្ដែងនោះទេ លោកក៏ជាពិធីករភេទទី៣ម្នាក់ដ៏ល្បីឈ្មោះផងដែរ ហើយពីមួយថ្ងៃទៅមួយថ្ងៃ លោកតែងតែធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនចាប់អារម្មណ៍គ្រប់ៗគ្នា។

ជាក់ស្ដែងដូចជាថ្មីៗនេះ លោកបានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនភ្ញាក់ផ្អើល នៅពេលគ្រប់គ្នាបានឃើញវីដេអូសកម្មភាពលោក តុបតែងខ្លួននិងផាត់មុខទៅជាមនុស្សស្រីម្នាក់យ៉ាងស្រស់ស្អាត មើលសឹងតែមិនស្គាល់ថាជាលោកនោះទេ បើមិនប្រាប់។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជាសរសើរសម្រស់តារាភេទទី៣រូបនេះ ពិសេសពេលតែងមុខជាមនុស្សស្រីពិតជាស្រស់ស្អាត និងប្លែកភ្នែកខ្លាំងណាស់៕ តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនារូបភាពនិងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

 

View this post on Instagram

 

A post shared by NUI (@djnui) on

អត្ថបទដោយ៖ស៊ីវលី