មិនសរសើរមិនបាន! ប៊ីរីយ៉ា និងកូនស្រី លេងឈុតដូចគ្នាលើកនេះស្អាតកប់តែម្ដង!(មានរូបភាព)

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ថ្វីត្បិតតែសព្វថ្ងៃនេះអ្នកនាង ប៊ីរីយ៉ា មិនសូវបង្ហាញវត្តមានក្នុងវិស័យសិល្បៈក៏ពិតមែន តែមហាជននិងហ្វេនៗជាច្រើននៅតែចាប់អារម្មណ៍អ្នកនាង ពិសេសនោះគឺតាមរយៈសកម្មភាពដែលអ្នកនាងបង្ហាញប្រចាំថ្ងៃនោះតែម្ដង។

ជាក់ស្ដែងថ្មីៗនេះ អ្នកនាងបានធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ នៅពេលឃើញអ្នកនាងបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយនិងកូនស្រី ក្នុងសម្លៀកបំពាក់ឈុតពណ៍ខ្មៅដូចគ្នាយ៉ាងស្រស់ស្អាត អមជាមួយស្ទាយ៍ថតរូបឡូយៗទៀត មើលទៅពិតជាទាក់ទាញខ្លាំងណាស់។

មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនេះ មហាជននិងហ្វេនៗជាច្រើនក៏បានសរសើររូបសម្រស់របស់អ្នកនាង និងកូនស្រី ពិតជាស្រស់ស្អាតខ្លាំងណាស់ ពិេសសពីលេងឈុតខ្មៅបែបនេះ សម្រស់កាន់តែលេចធ្លោខ្លាំង៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី