លោក Pranai សប្បាយចិត្តពេល Taew Natapohn ត្រលប់មកមានស្នាមញញឹមជាថ្មីក្រោយពីបាត់បង់លោកប៉ា! (មានរូបភាព)
អាចនិយាយបានថាដោយសារតែមានការផ្ដល់កម្លាំងចិត្តពីបងប្អូន មិត្តភ័ក្ដរួមការងារ ដែលបានរួបរួមគ្នាលើកទឹកចិត្តដល់តារាសម្ដែងស្រីកញ្ញា Taew Natapohn និងគ្រួសាររបស់នាង ក្រោយពីលោកប៉ាបានលាចាកលោកនេះជាការបាត់បង់ដ៏ធំសម្រាប់នាង។
ការលើកទឹកចិត្តនិងការផ្ដល់កម្លាំងចិត្តទាំងអស់បានធ្វើឲ្យនាងត្រលប់មកមានស្នាមញញឹមសារជាថ្មី ហើយជាពិសេសនោះគឺមានបុរសកំណាន់ចិត្តលោក ហៃសូ Pranai ដែលចាំជួយផ្ដល់កម្លាំងចិត្តដល់នាងគ្រប់ពេលវេលា។
ហើយក្នុងពេលថ្មីៗនេះខាងលោក Pranai ក៏បានផុសរូបមួយសន្លឹកលើ Instagram ក្នុងសកម្មភាពមួយដែលអ្នកចម្រៀងល្បីឈ្មោះម្នាក់ជាមិត្តរបស់កញ្ញា Taew ផ្ដល់កម្លាំងចិត្តដោយការច្រៀងចម្រៀងមួយបទក្នុងពិធីបុណ្យសពលោកប៉ានាង ហើយបានបង្ហាញឲ្យឃើញពីទឹកមុខដ៏សោកសៅត្រលប់ក្លាយជាមានស្នាមញញឹមស្រស់ស្រាយលើផ្ទៃមុខ Taew ដែលនៅអង្គុយក្បែរៗអ្នកម៉ាក់ បងស្រី ព្រមទាំងបាន tag ឈ្មោះរបស់ Taew បងស្រី ។
អត្ថបទដោយ : នីត្តា