ក្រោយពីចំណាយលុយចំណាយកម្លាំងក្នុងការសាងសង់ផ្ទះថ្មីមកជាយូរ ពេលនេះផ្ទះរបស់ DJ Ton Horm ក៏បានរួចរាល់ជាស្ថាពរយ៉ាងត្រជាក់ចិត្ត
ជាក់ស្ដែង Ton Horm ក៏បានបើកបង្ហាញរូបភាពដែលខ្លួនបានអញ្ជើញបណ្ដារមិត្តមកជប់លៀងសប្បាយរីករាយនៅផ្ទះ ហើយមិត្តម្នាក់ៗរបស់នាងគឺថាមិនធម្មតាទេព្រោះសុទ្ធតែជារាតាល្បីៗ
ម្ចាស់ផ្ទះបានផុសរូបក្នុងសកម្មភាពមិត្តភ័ក្ដទាំងអស់កំពុងតែញ៉ាប់ដៃញ៉ាប់ជើងធ្វើម្ហូបអាហារ ដោយក្នុងនោះមានកញ្ញា Aum Patcharapa បញ្ចេញស្នាដៃបុកល្ហុងសម្រាប់ពិធីជប់លៀងលើកនេះ នៅក្នុង Instagram ឈ្មោះ @djtonhorm ព្រមទាំងបានភ្ជាប់ឃ្លាមួយថា “មួយផ្នែកនេះថតចេញពីមុខផ្ទះ……អ៊ូយៗៗ! មិត្តៗៗៗ!” ក្រោយពីឃើញដូច្នេះបណ្ដារមិត្តៗ និងហ្វេនៗ បានដង្ហែរគ្នាចូលមក comment ចំអន់ញ៉ោះ Ton Horm លេងថា ដូចជាមានទេពអប្សរមកលេងផ្ទះ ព្រោះតែមិត្តម្នាក់ៗសុទ្ធតែមិនធម្មតា ថែមទាំងមានការបង្ហាញស្នាដៃបុកល្ហុងរបស់កញ្ញាតារាសម្ដែងស្រីស្អាតដូចជា Aum Patcharapa។
ចំណែងខាង Aum Patcharapa ក៏បានផុសរូបជប់លៀងនេះនៅក្នុង Instagram ថា “ថ្ងៃនេះសុំបញ្ចេញស្នាដៃបុកល្ហុងនៅផ្ទះ Ton Horm សួរថាឆ្ងាញ់ទេ ប្រាប់ថាៗៗគ្រប់គ្នាភ្លក់ហើយដាក់ស្លាបព្រាចុះអស់ ថ្ងៃនេះភ្ញៀវមកដល់មុនម្ចាស់ផ្ទះណាចា” ។
អត្ថបទដោយ : នីត្តា