ផ្អែមល្ហែមរហូតសម្រាប់គូ Mark-Kimberley ក្រោយពីកាន់ដៃគ្នាទៅលេងឈៀងម៉ៃ ហើយមានពេលផ្អែមល្ហែមខ្លះៗមកឲ្យហ្វេនៗបានលើសជាតិស្ករមិនដាច់
ដោយជាក់ស្ដែង (11 កក្កដា 2020) Kimberley បានផុសរូបភាពស្ទាយស្អាតៗ កណ្ដាលព្រៃឈើពណ៌ខៀវខ្ចីនៅលើបណ្ដាញសង្គម Instagram ដែលមានទាំង Caption ឡូយៗ ជះពាក្យផ្អែមល្ហែមដាក់កម្លោះសង្ហារលោក Mark Prin ថា “ទោះជាមុសខាំអូនដល់ស្នាមជើង ក៏អូននៅតែស្នេហ៍បងមិនដកចិត្តៗៗ!! #និយាយពីអី” រឿងនេះធ្វើឲ្យមិត្តរួមការងារនាំគ្នាចំអន់ញ៉ោះលេងយ៉ាងច្រើន
រឹតតែផ្អែម ព្រោះតែសង្សាសំណព្វចិត្តលោក Mark បានឆ្លើយតបទៅម្ចាស់ចិត្តវិញថា “សូមឲ្យខ្យល់បកយកបេះដូងបងទៅ” ធ្វើឲ្យកញ្ញា Kimberley ចូលមកបន្ថែមថា “ផ្ញើរបេះដូងមកឲ្យហោះហើរលើអាកាស”
អត្ថបទដោយ : នីត្តា