អីយ៉ា! ទីបំផុត គូស្នេហ៍សេដ្ឋី របស់ Taew បង្ហោះរូបនាងហើយ មើលដូចមានក្ដីសុខណាស់!(មានរូបភាព)

ជាការពិតណាស់ ថ្វីត្បិតតារាសម្ដែងថៃស្រីល្បីឈ្មោះ Taew Natapohn បើកបង្ហាញទំនាក់ទំនងជាសាធារណៈជាមួយនិងគូស្នេហ៍ថ្មី លោក Pranai Phornprapha ដែលជាសេដ្ឋីក៏ពិតមែន តែកន្លងមកគ្រប់គ្នាពុំសូវដែលឃើញអ្នកទាំងពីរបង្ហាញភាពស្និតស្នាលឲ្យគ្រប់គ្នាបានឃើញនោះទេ។

ជាក់ស្ដែងទើបតែថ្មីៗនេះលោក Pranai បានបង្ហោះរូបភាព Taew ក្នុង Story IG លោក ជាមួយនិងទឹកមុខញញឹមប្រិមប្រិយ មើលទៅហាក់បីដូចជាសប្បាយរីករាយខ្លាំងមែនទែន។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជារំភើប ព្រោះឃើញថាក្រោយពេល ឪពុកទទួលមរណៈភាពទៅ Taew តែងតែមានលោក Pranai នៅក្បែរចាំផ្ដល់កម្លាំងចិត្ត និងធ្វើរឿងជាច្រើនឲ្យនាងសប្បាយចិត្តទៀតផង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី