អបអរសាទរ! ស៊ុន ស្រីពេជ្រ សម្រាលកូនម្នាក់ទៀតហើយ មុខគួរឲ្យស្រលាញ់ណាស់!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយ តារាចម្រៀងស្រីសម្លេងស្រទន់អ្នកនាង ស៊ុន ស្រីពេជ្រ សព្វថ្ងៃនេះកំពុងតែរួមរស់ជាមួយគ្រួសារយ៉ាងមានសុភមង្គល ដែលធ្វើឲ្យហ្វេនៗជាច្រើនច្រណែនខ្លាំងទៀតផង។

ជាក់ស្ដែងកាលពីប៉ុន្មានម៉ោងមុននេះ​ មហាជនជាច្រើនក៏បានសម្ដែងការអបអរ ក្រោយពេលឃើញតារាស្រីរូបនេះ ទើបតែសម្រាលបានកូនម្នាក់ៗ ដោយសុវត្ថិភាព និងមានសុខភាពល្អថែមទៀតផង។

មិនត្រឹមតែប៉ុនណោះ កូនប្រុសដែលទើបតែកើតរបស់តារាស្រីរូបនេះ ក៏មានមុខមាត់គួរឲ្យស្រលាញ់ខ្លាំង មិនចាញ់កូនតារាផ្សេងៗនោះទេ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ​ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី