អូហូ! ខ្លាចប្រពន្ធSadរឿងធ្លាក់សម្រស់ពេលពរពោះ ស្វាមី Mai Sukhon ទិញរថយន្តទំនើបមួយគ្រឿងជូន!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយ ថាក្រោយពេលតារាសម្ដែងថៃស្រីសំបូរប្រជាប្រិយភាព Mai Sukhon ពរពោះកូនដំបូង នាងហាក់បីដូចជាមានបញ្ហាប្រតិកម្មនិងស្បែក ធ្វើឲ្យមុនរបស់នាងឡើងខ្មៅ និងមានស្នាមជាំដុំទៀតផង ធ្វើឲ្យហ្វេនៗឃើញហើយសម្ដែងការព្រួយបារម្ភខ្លាំងណាស់។

ដោយឡែកងាកទៅមើលស្វាមីនាងវិញ ក្រោយពេលភរិយាមានផ្ទៃពោះ លោកកាន់តែស្រលាញ់ និងយកចិត្តទុកដាក់ចំពោះនាងកាន់តែខ្លាំងណាស់ និងតែងតែធ្វើគ្រប់បែបយ៉ាងឲ្យនាងសប្បាយរីករាយទៀតផង។

ជាក់ស្ដែងដូចជាថ្មីៗនេះ លោកបានជូនកាដូដ៏ធំមួយសម្រាប់នាង ដោយបានទិញរថយន្តស៊េរីថ្មីមួយគ្រឿង ធ្វើឲ្យនាងសប្បាយរីករាយយ៉ាងខ្លាំង ហើយកាដូមួយនេះក៏ធ្វើឲ្យហ្វេនៗជាច្រើនរំភើបចិត្តជំនួសតារាស្រីរូបនេះគ្រប់ៗគ្នាផងដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី