អីយ៉ា! ខួបសង្សារលើកនេះ James Jirayu បង្ហាញភាពផ្អែមល្ហែម និងកាដូភ្ញាក់ផ្អើលទៀត!(មានរូបភាព)

ជាការពិតណាស់ ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ថ្វីត្បិតតែតារាសម្ដែងថៃប្រុសល្បីឈ្មោះលោក James Jirayu បើកបង្ហាញពីទំនាក់ទំនងស្នេហាជាមួយនិងមិត្តស្រីដែលជានារីក្រៅរង្វង់សិល្បៈអស់រយៈពេលជាង២ឆ្នាំហើយក៏ដោយ ក៏កន្លងមកលោកមិនសូវដែលបង្ហាញពីភាពផ្អែមល្ហែមជាមួយគ្នានោះទេ។

ជាក់ស្ដែងទើបតែថ្មីៗនេះ នៅថ្ងៃខួបកំណើតគូស្នេហ៍ខ្លួន តារាប្រុសរូបនេះ ក៏បានបង្ហាញវត្តមាននៅក្នុងកម្មវិធី ថ្វីត្បិតតែក្នុងបណ្ដាញសង្គមលោកមិនមានរូបភាពក៏ពិតមែន តែតាមរូបភាពពីមិត្តស្និតស្នាលគូស្នេហ៍លោក គេឃើញលោកអង្គុយក្បែរគូស្នេហ៍យ៉ាងស្និតស្នាល មើលទៅពិតជាផ្អែមល្ហែមខ្លាំងណាស់។

After Footer (Active) - damrei Mr1 Zone2

មិនត្រឹមតែប៉ុនណោះ ក្នុងថ្ងៃខួបកំណើតនោះ គ្រប់គ្នាក៏បានឃើញគូស្នេហ៍តារាប្រុសរូបនេះ ទទួលបានកាដូក្នុងនំខេក ជាលុយសុទ្ធរៀបជាខ្សែយ៉ាងវែង ធ្វើឲ្យនាងឃើញហើយរំភើបចិត្តយ៉ាងខ្លាំងថែមទៀត៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី