ហ្វេនណាមិនភ័យ! កំពុងតែថតសុខៗ Kaew Jarinya ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដោយសារ…..!

កាលពីពេលថ្មីៗនេះ តារាសម្ដែងថៃស្រីល្បីឈ្មោះ Kaew Jarinya បានធ្វើឲ្យហ្វេនៗនិងមហាជនជាច្រើនសម្ដែងការព្រួយបារម្ភ ក្រោយពេលដែលគ្រប់គ្នាបានឃើញរូបភាពតារាស្រីរូបនេះ សម្រាកនៅមន្ទីរពេទ្យ មើលទៅហាក់បីដូចជាមានអាការៈមិនល្អទាល់តែសោះ។

តែយ៉ាងណាមិញ តាមការបញ្ជាក់ឲ្យដឹងថា មូលហេតុគឺតារាស្រីរូបនេះ ឈឺរួចទៅហើយ តែនាងបានទៅធ្វើការថតកុនដូចធម្មាត តែក្រោយពេលកំពុងតែថត នាងក៏កាន់តែមានអការៈមិនល្អ ធ្វើឲ្យក្រុមការងារបញ្ជូននាងទៅមន្ទីរពេទ្យភ្លាមៗតែម្ដង។

ក្រោយពេលមកដល់មន្ទីរពេទ្យ ពិនិត្យឃើញថាតារាស្រីរូបនេះ មានផ្ទុកជំងឺគ្រុនក្តៅ ដែលកម្ដៅឡើងដល់ ៣៩,៤ អង្សាសេ និងមានជំងឺរលាកទងសួត ដែលបានធ្វើឱ្យកក្រហមនិងហើមថែមទៀតផង។

គួរបញ្ជាក់ផងដែរថា ក្រោយព្យាបាលរួច តារាស្រីរូបនេះក៏បានចេញពីមន្ទីរពេទ្យ ដើម្បីព្យាបាលនៅផ្ទះវិញ​ ព្រោះនាងមិនទម្លាប់គេងនៅមន្ទីរពេទ្យនោះទេ ហើយហ្វេនៗជាច្រើនក៏បានផ្ញើសារជូនពរឲ្យនាងឆាប់ជាសៈស្បើយគ្រប់ៗគ្នាផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី