តារាប្រុសថៃ ៣រូប សម្រេចបន្តកុងត្រាជាមួយប៉ុស្ដិ៍លេខ៧ មិនស្ទាក់ស្ទើរ ទោះខ្លះមានគូស្នេហ៍នៅទ្រនំផ្សេងក្ដី
ពីមួយឆ្នាំទៅមួយឆ្នាំ មានតារាសម្ដែងថៃមួយចំនួនបានសម្រេចចិត្តផ្លាស់ប្តូរទ្រនំថ្មី ក្នុងហេតុផលផ្សេងៗគ្នា។ ដោយឡែក ក្រឡេកមកមើលតារាប្រុសល្បី និងរូបសង្ហា ៣រូបប្រចាំប៉ុស្ដិ៍លេខ៧ ថៃ ឯណេះវិញ ក៏បានប្រកាសឱ្យអ្នកគាំទ្រដឹងពីកុងត្រាថ្មីប្រចាំនៅទ្រនំរបស់ពួកគេផងដែរ។
តារាប្រុសថៃ ៣រូបនេះរួមមាន Weir Sukollawat, Mik Thongraya និង Thanwa Suriyajak ។ បន្ទាប់ពីរួមការងារនៅទ្រនំទូរទស្សន៍ប៉ុស្ដិ៍លេខ ៧ថៃ ជាច្រើនឆ្នាំរួចមក តួឯកប្រុសទាំងនេះបានសម្រេចចិត្តថា នៅតែបន្តកុងត្រាជាមួយទូរទស្សន៍លេខ ៧ថៃ ជាបន្តទៀត មិនមានការផ្លាស់ប្តូរទ្រនំឡើយ បើទោះបីជាគូស្នេហ៍របស់តារាប្រុសខ្លះ កំពុងតែស្ថិតនៅទ្រនំផ្សេងពីពួកគេក៏ដោយ។
សម្រាប់ការនៅតែឈរជើងក្នុងទ្រនំចាស់ដដែលនេះ គេនៅតែរំពឹងថា ពួកគេនឹងមានរឿងភាគថ្មីៗជាបន្តបន្ទាប់ ដើម្បីបំពញតាមការគាំទ្ររបស់ទស្សនិកជន និងហ្វេនៗរបស់ពួកគេ៕
x