យោងតាមការប្រកាសរបស់ផលិតកម្ម GDH បានឲ្យដឹងថា តារាសម្ដែងកំពូលរបស់ថៃលោក Nadech Kugimiya នឹងត្រូវចាប់ដៃគូសម្ដែងរួមគ្នាជាលើកដំបូង ជាមួយតារាស្រីថៃឯករាជ្យដ៏មានប្រជាប្រិយភាពមួយរូបគឺកញ្ញា Baifern Pimchanok ក្នុងពេលឆាប់ៗនេះ។
ខ្សែភាពយន្តថ្មីរវាង Nadech និង Baifern នេះ មិនទាន់ត្រូវបានគេបង្ហើបប្រាប់ពីចំណងជើងនៅឡើយទេ គ្រាន់តែបានឲ្យដឹងថាភាពយន្តនេះជាប្រភេទបែបកំប្លែងនិងរ៉ូមែនទិក ដែលដឹកនាំដោយ Mez Tharatorn ជាអ្នកដឹកនាំរឿង«I Fine Thank You Love You» របស់លោក Sunny និងកញ្ញា Ice Preechaya។
ប្រភពព័ត៌មានបានបញ្ជាក់ទៀតថា រឿងនេះនឹងមកដល់ក្នុងរោងកុនដើម្បីអង្រួនចិត្តអ្នកគាំទ្រនៅខែធ្នូ ចុងឆ្នាំ២០២០ខាងមុខ។ ដូចច្នេះ អ្នកគាំទ្រដែលកំពុងរង់ចាំគូនេះ សូមរង់ចាំតាមដានទាំងអស់គ្នា៕