Sammy Cowell នារីចិត្តបុណ្យជួយរំដោះសត្វគោ ក្របីពីកន្លែងកាប់សាច់ (មានរូបភាព)

ជានារីម្នាក់ដែលមានសម្រស់ស្រស់ស្អាតហើយនៅមានចិត្តមេត្តាចិត្តបុណ្យទៀតសម្រាប់ស្រីស្អាតស៊ិចស៊ីអូន Sammy នាងបានអញ្ជើញមិត្តភ័ក្ដរួបរួមគ្នាប្រមូលទុនលុយចំនួន 65,000 បាត ដើម្បីលោះសត្វគោ ក្របីចេញពីកន្លែងកាប់សាច់

ក្រោយពីធ្វើការលោះជីវិតសត្វហើយនាងក៏បាននាំសត្វទាំងអស់ទៅដាក់នៅកសិដ្ឋានក្នុងខេត្ត Ubon Ratchathani ឲ្យចិញ្ចឹមថែរក្សារហូតដល់ពេលវាអស់អាយុដោយខ្លួនឯង

ដោយអូន Sammy បានបង្ហាញថា “ថ្ងៃនេះឲ្យឡានទៅដឹកអូន (គោ) នាំអូនទៅនៅកសិដ្ឋាន Ubon Ratchathani រួចរាល់ហើយណាចា ចិញ្ចឹមរហូតដល់តែអស់អាយុ តាមពិតទៅថ្ងៃនេះប្អូនត្រ្ូវបញ្ជូនទៅកន្លែងសម្លាប់ហើយ តែសំណាងល្អមានឪកាសបានទៅជួបនិងខ្ញុំមុន សូមអគុណគ្រប់គ្នាខ្លាំងណាស់ ដែលបានចូលរួមជួយលោះអូន អនុមោទនាផងណាចា”

រឿងនេះបានធ្វើឲ្យអ្នកគាំទ្រនិងមិត្តរួមការងារក្នុងវិស័យសិល្បៈបានចូលរួមអនុមោទនាជាច្រើន ។

អត្ថបទដោយ : នីត្តា